រចនាសម្ព័ន្ធ

រចនាសម្ព័ន្ធអាជីវកម្មបណ្ដាញ ចាប់ផ្ដើមពីធ្វើជាអ្នកបរិភោគក្លាយទៅជាអ្នកតំណាងផ្នែកលក់

ការរកប្រាក់ចំណូលបន្ថែម

មិនប្រាកដថាចាប់ផ្ដើមពីការធ្វើជា

អ្នកផលិតទំនិញនោះទេ។”

យើងខ្ញុំមានជំនឿមួយថា អ្នកដែលអាចរៀបរាប់រឿងរ៉ាវអំពី គុណសម្បត្តិនិងអត្ថប្រយោជន៍ពីទំនិញបានយ៉ាងល្អបំផុត ពួកគាត់គឺ អ្នកបរិភោគដែលធ្លាប់សាកប្រើទំនិញ និងកើតនូវលទ្ធផលនៃការប្រើពិត។ ដូច្នោះហើយ ទំនិញទាំងនោះ “ល្អ” ពិតឬក៏អត់ មកសាកប្រើវាឱ្យដឹងច្បាស់ពីគុណភាពផ្ទាល់។

យើងខ្ញុំមានការតាំងចិត្តចង់បង្កើតឡើងនូវបណ្ដាញរបស់ក្រុមអ្នកបរិភោគដែលចូលចិត្តទំនិញរបស់យើងខ្ញុំ ថែមទាំងមានតម្រូវការចែកចាយទំនិញទៅកាន់អ្នកជុំវិញខ្លួនឱ្យស្គាល់ដែរ ដើម្បីឱ្យអ្នកបរិភោគរស់នៅកន្លែងដែលឆ្ងាយៗមានឱកាសសាកប្រើទំនិញគុណភាពល្អទាំងនេះដូចគ្នា។ ពេលអតិថិជនថ្មីមានកាន់តែច្រើន កកើតជាប្រាក់ចំណូលដល់អ្នកផលិតនិង សាងកម្លាំងចិត្តមិនបញ្ឈប់អភិវឌ្ឍន៍គុណភាពទំនិញ។

ចាប់ផ្ដើមពីធ្វើជាអ្នកបរិភោគក្លាយទៅជាអ្នកតំណាងផ្នែកលក់

អ្នកបរិភោគដែលសាកប្រើទំនិញ និងចូលចិត្តពីលទ្ធផលរបស់គុណភាពទំនិញ អាចដាក់ពាក្យធ្វើការជាអ្នកតំណាងផ្នែកលក់បាន ដើម្បីជាជំនួយចែកចាយទំនិញ បន្ថែមប្រាក់ចំណូល និងសាងកម្លាំងចិត្តដល់អ្នកផលិតមិនងាយបោះបង់ការធ្វើអាជីវកម្មចោល តាមបែប WIN – WIN គឺការជួយគ្នាទៅវិញទៅមក។ លក្ខខណៈសម្រាប់អ្នកតំណាងផ្នែកលក់ ដូចខាងក្រោមនេះ៖

  • ដាក់ពាក្យស្នើសុំធ្វើការជាអ្នកតំណាងផ្នែកលក់ បាននៅ@onecom
  • ជ្រើសរើសទំនិញដែលអ្នកចង់លក់ (ប្រសិនបើលើប្រព័ន្ធ អ្នកផលិតដែលអ្នកជ្រើសរើសមានទំនិញជាង 1 មុខ មានន័យថា អ្នកចាំបាច់លក់ទំនិញទាំងអស់របស់អ្នកផលិតម្នាក់នោះ)។
  • បញ្ជាទិញទំនិញក្នុងបរិមាណដែលអ្នកផលិតកំណត់។
  • បង់ថ្លៃទំនិញ។
  • ពេលទំនិញមកដល់ ចាប់ផ្ដើមលក់ទំនិញ។
  • សន្សំពិន្ទុ ដើម្បីប្ដូរយកការបញ្ចុះតម្លៃ និងសិទ្ធិប្រយោជន៍ផ្សេងៗ។

សិទ្ធិប្រយោជន៍ពីការណែនាំទំនិញ

ការណែនាំទំនិញដែលមានគុណភាពស្ដង់ដា ចាត់ទុកថាជាការប្រគល់ក្ដីប្រាថ្នាល្អដល់មនុស្សជាទីស្រឡាញ់។ Onecommerce នឹងបង្កើតឡើងនូវប្រព័ន្ធមួយ ដើម្បីជួយណែនាំទំនិញឱ្យអ្នកទិញទំនិញ ឬអ្នកតំណាងផ្នែកលក់អាចផ្ញើ Link ចូលដាក់ពាក្យជាសមាជិកភាពនៃ Onecommerce បានយ៉ាងងាយ។ ការណែនាំទំនិញរាល់ដងនឹងក្លាយជាការបញ្ជាទិញ និងបានសន្សំពិន្ទុដើម្បីប្ដូរយកសិទ្ធិប្រយោជន៍ផ្សេងៗ។